In English Language
In 2005, Beautiful Eyebrow/ Jin Jun Mei (金骏眉) is the new creation of the premium and top quality of Lapsang Souchong black tea (Red Tea in China) in WuYi Mountian, Fujian. It has to be produced from the harvested tea buds tip, which about 60 000 grams- 80,000 grams of raw material buds to create the final 500 gram Jin Jun Mei black tea.The harvested location is at high altitude 1200 to 1800 meter in national nature reserve area. The process by hand from experiences tea maker/ master by using Lapsang Souchong technique. Jin Jun Mei (金骏眉) is considered to be the real treasure of Lapsang Souchong. However, There are many inauthentic products nowadays since this tea is getting more and more demands and high value in market, as well as many tea drinkers are keeping eyes on these.

The stunning leaves look like beautiful women eyebrow in gold and black color. The tea soup golden in color, pleasant and rich in flavor
In the photos is my JinJunMei from 2020 collection, it’s been almost half years since my last brew this one. This was happened again a few day ago after I had opened my 正山小钟/ ZhengShan XiaoZhong which was also remind me of this, and some friends are starting to talk about the upcoming 2021 products so why not reopen this before this year pieces are going to be ready.

ជាភាសាខ្មែរ
នៅឆ្នាំ ២០០៥ ជិញជុនម៊ី (金骏眉) គឺជាប្រភេទតែក្រហមដែលបានបង្កើតថ្មី ដែលកំនត់យកគុណភាពខ្ពស់ និងការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ ក្នុងការផលិត។ ជិញជុនម៊ី (金骏眉) ក៏ត្រូវបានស្គាល់ជាប្រភេទពិសេសរបស់ ឡាប់សាង សូវចុង ដែលធ្វើនៅតំបន់ថុងម៉ុហ្គូន(桐木关)ភ្នំអ៊ូអ៊ី ខេត្ដហ្វូជៀន។ ជិញជុនម៊ី (金骏眉) គឺតម្រូវផលិតចេញពី ប្រភេទត្រួយតែសុទ្ធសាធដែលប្រមូលផលនៅតំបន់ថុងម៉ុហ្គូន(桐木关) ភ្នំអ៊ូអ៊ី នៅត្រង់ចំនុចកម្ពស់ប្រហែល 1200 to 1800 ម៉ែត(ធៀបន៉វ៉ូទឹកសមុទ្រ)។
ការប្រមូលផលគឺយកតែត្រួយសុទ្ធ ដែល ប្រហែល ៦០ ០០០ ក្រាមទៅ ៨០ ០០០ ក្រាម នៃត្រួយស្រស់ផលិតបានផលិតផលសម្រេចប្រហែល៥០០ ក្រាម បុណ្ណោះ។ បន្ថែមពីនេះទៅទៀត ការផលិតត្រូវឆ្លងកាត់ការត្រួតពិនិត្យខ្ពស់ និងធ្វើដោយដៃ ដោយប្រើបច្ចេកទេសតាមបែបប្រពៃណីពីសំណាក់អ្នកបច្ចេកទេសដែលមានបទពិសោធន៍យូរឆ្នាំក្នុងតំបន់។ មូលហេតុជាច្រើននេះ ដែលបណ្ដាលឲ្យ ជិញជុនម៊ី (金骏眉) ចេញពីតំបន់ថុងម៉ុហ្គូន(桐木关) ត្រូវបានស្គាល់ជាប្រភទតែដែលមានតម្លៃខ្ពស់ក្នុងទីផ្សារតែ។ ជាក់ស្ដែងនៅក្នុងទីផ្សារតែបច្ចុប្បន្ន ជិញជុនម៊ី (金骏眉) មួយចំនួនធំអាចជាប្រភេទមិនត្រឹមត្រូវតាមលក្ខណៈដើម ឬផលិតចេញពីតំបន់ផ្សេង ដោយសារតែប្រភេទនេះមានការចាប់អារម្មណ៍កាន់តែច្រើនពីសំណាក់ អ្នកចូលចិត្តតែ ដែលធ្វើឲ្យកំណើនការត្រូវការច្រើនក្នុងទីផ្សារ និង តម្លៃខ្ពស់នៃផលិតផលដើមដែលចេញពីតំបន់ថុងម៉ុហ្គូន(桐木关)។

រូបរាងនៃត្រួយស្ងួតនៃតែក្រហមជិញជុនម៊ី(金骏眉) ប្រៀបដូចជារោមចិញ្ចើមស្រស់ស្អាតដ៏ស្រទន់របស់នារី មានពណ៌រាងមាសលាយខ្មៅ។ ស៊ុបតែពណ៌រៀងលឿង
ទឹកក្រូចដូចពណ៌មាស រសជាតិស្រទន់ និងជាប់ក្នុងមាត់បានយូរ។
ក្នុងរូបភាពទាំងនេះគឺតែក្រហម ជិនជុនម៉ី (金骏眉)ចេញពីតំបន់ថុងម៉ុហ្គូន(桐木关) ដែលខ្ញុំបានរក្សាទុកតាំងពីឆ្មាំមុនមកម្លេះ (2020)។
សង្ឃឹមថាការចែករំលែកអត្ថបទខ្លីនេះជាចំនេះដឹងបន្ថែមថ្មីមួយសម្រាប់ប្រិយមិត្ដ។ សូមអរគុណ

រក្សាសិទ្ធគ្រប់យ៉ាងដោយ TEATIMEGUY
All Rights Reserved for TEATIMEGUY
Contact us (teatimeguy@gmail.com) for permission to reuse any of our content.
យើងខ្ញុំបានសរសេរអត្ថបទមួយនេះដោយផ្អែកលើសៀវភៅតែចម្បងមួយចំនួន រួមទាំងប្រភពផ្សេងទៀតរួមគ្នាជាច្រើន គួបផ្សំជាមួយបទពិសោធន៍របស់យើងខ្ញុំនៅក្នុងដំណើរនៃការសិក្សាអំពីប្រភេទតែច្រើនឆ្នាំ។ សម្រាប់ប្រភពពីសៀវភៅដែលយើងបានប្រើប្រាស់យើងខ្ញុំនឹងធ្វើការបង្ហាញនៅខាងក្រោមនេះ៖
១.សៀវភៅតែ ចុងគ័រឆាយៀគ (中国茶叶) ដោយ Wang GuangZhi, បោះពុម្ពក្នុងឆ្នាំ ២០១៣
២.សៀវភៅ តែក្នុងប្រទេសចិន: ប្រវត្ដិនៃវប្បធម៌តែប្រទេសចិន និងមគ្គុទេសក៍នៃការទទួលទានតែ (Chinese Tea: A Cultural History and Drinking Guide) ដោយ Liu Tong, បោះពុម្ពក្នុងឆ្នាំ ២០១០.
