🍂”តែក្រហម” ត្រូវបានគេស្គាល់ថា Black Tea (តែខ្មៅ) នៅលោកខាងលិច ប៉ុន្ដែនៅអាស៊ីតែប្រភេទនេះត្រូវបានគេហៅថា ហុងឆា/红茶 ដែលមានន័យថាតែក្រហមនៅក្នុងភាសាចិន។
តែក្រហមគឺជាប្រភេទមួយក្នុងចំណោមតែទាំង ៦ ប្រភេទ(តែបៃតង, តែក្រហម, តែអ៊ូឡុង, តែ ស, តែលឿង និង តែខ្មៅ)។ ខុសពីតែ Oolong ដែលជាប្រភេទតែពាក់កណ្តាល semi-oxidated tea (中发酵) តែក្រហមគឺជាតែ fully oxidized (全发酵) ដែលមានទឹករបស់តែនេះបានពណ៌ក្រហមរៀងក្រូច និងផ្តល់រសជាតិផ្អែមស្រទន់ស្រដៀងនឹងទឹកឃ្មុំ ខ្លះទៀតខ្លាំង ហើយក្រាស់។
តែក្រហម មានដើមកំណើតពីហ្វូជៀននិងពង្រីកចូលទៅក្នុងតំបន់ជាច្រើនទៀត។ បច្ចុប្បន្ននេះជាទូទៅតែក្រហមចែកចេញជា ៣ ប្រភេទធំ ៗ គឺៈ តែក្រហមមានស្លឹកតូច(小种红茶) , តែក្រហមកុងហ្វូ (功夫红茶) និង តែក្រហមមានលក្ខណៈបំបែក ឬរាយ (红碎茶/broken black tea)។ ប្រភេទតែក្រហមត្រូវបានរកឃើញ និងចាប់ផ្ដើមផលិតដំបូងគេនៅហ្វូជៀន (តែក្រហមមានស្លឹកតូច) ដែលប្រហែលជាពាក់កណ្ដាលសតវត្សទី 17។
បន្ទាប់ពីប្រមូលផលរួចដំណើរការនៃតែក្រហមគឺចាប់ផ្តើមដោយ សំដិល ឬហាលឲ្យគ្រៀម/ Withering(萎凋), បន្ទាប់គឺ ការប្រមៀល ឬច្របាច់ស្លឹកតែ/ Rolling or Kneading (揉捻), បន្ទាប់មកគឺ អុកស៊ីតកម្មដើម្បីឲ្យស្លឹកឡើងក្រហម/ oxidation (发酵), សម្ងួតដោយប្រើសីតុណ្ហភាពខ្ពស់/ Drying(干燥)។
អត្ថបទនេះជាភាសាអង់គ្លេស/ English Lan Version: https://teatimeguy.com/2021/04/19/red-tea-in-china/
I. តែក្រហមមានស្លឹកតូច
ប្រភេទតែក្រហមផលិតដំបូងគេគឺ ឡាប់សាង សូវចុង (正山小种) ដែលផលិតនៅតំបន់ថុងម៉ុហ្គូន(桐木关) ដែលមានទីតាំងស្ថិតនៅលើភ្នំអ៊ូអ៊ីនៃខេត្តហ្វូជៀនប្រទេសចិន។

តែក្រហមមានស្លឹកតូចផលិតដំបូងគឺប្រហែលជាខ្ទង់ពាក់កណ្ដាលសតវត្សទី 17 (ចុងរាជវង្សមីង ឬដើមរាជវង្សឆេង)។ ប្រភេទតែក្រហមដែលផលិតដំបូងគេគឺ ឡាប់សាង សូវចុង (正山小种) ដែលផលិតនៅតំបន់ថុងម៉ុហ្គូន(桐木关) ដែលមានទីតាំងស្ថិតនៅលើភ្នំអ៊ូអ៊ីនៃខេត្តហ្វូជៀនប្រទេសចិន ជាមួយប្រវត្តិនៃការផលិតប្រហែលប្រមាណ ៤០០ ឆ្នាំ។ បច្ចុប្បន្នឡាប់សាង សូវចុង (正山小种)នៅតែត្រូវបានផលិតនៅទីនោះ ប៉ុន្តែ ប្រភេទ តែឡាប់សាង សូវចុង (正山小种) ពិតប្រាកដគឺមានចំនួនមិនច្រើន និងតម្រូវការខ្ពស់ ដែលជាហេតុតម្លៃក្នុងទីផ្សាររបស់តែប្រភេទនេះកើនឡើងជាលំដាប់ ហើយនេះក៏ជាមូលហេតុដែលបណ្ដាលឲ្យមានតែក្រហមដែលមិនមែនមកពីតំបន់ថុងម៉ុហ្គូន(桐木关) បានក្លែងបន្លំឈ្មោះជាតែឡាប់សាង សូវចុង (正山小种) ជាមួយនឹងបច្ចេកទេសផ្សេងៗ ដើម្បីបង្កើនការលក់។
ឡាប់សាង សូវចុង (正山小种)ជាធម្មតាគឺចាប់ផ្ដើមប្រមូលផលនៅចុងនិទាឃរដូវ (ចុងខែមេសាឬឧសភា) ។ ពណ៌នៃទឹកតែរបស់តែប្រភេទនេះគឺ ពណ៌ក្រហមរៀងទឹកក្រូចហើយថ្លា ។ រីឯរសជាតិគឺ ផ្អែមស្រាល(ស្រដៀងផ្អែមទឹកឃ្មុំ) ពេលខ្លះអ្នកអាចមានអារម្មណ៍ថារសជាតិ និងក្លិនប្រហើរផ្លែឈើ។ចំនែករសជាតិក្រោយលេបចូលអាចរក្សានូវរសជាតិផ្អែមលមៗជាប់មាត់។ រស់ជាតិនៃ ឡាប់សាង សូវចុង (正山小种) ដើម ឬ ដំបូងមានលក្ខណៈបន្ថែមរៀងផ្សែងៗ ដែលបច្ចុប្បន្ន គេហៅថា ឡាប់សាង សូវចុងផ្សែង (烟正山小种/ Smoky Lapsang Souchong)។
ក្រៅពី ឡាប់សាង សូវចុងផ្សែង បែបប្រពៃណី (烟正山小种/ Smoky Lapsang Souchong) យើងឃើញនូវប្រភេទថ្មីវិវឌ្ឍថ្មីមួយចំនួនបន្ថែមទៀត ដែលបានផលិតនាពេលបច្ចុប្បន្ននេះដូចជា ឡាប់សាង សូវចុងដើមចាស់ (老枞小种), ឡាប់សាង សូវចុង ប្រភេទដើមព្រៃ/ Wild Tree (野生小种红茶), ឡាប់សាង សូវចុងមិនមានរសជាតិផ្សេងៗ (Modern Lapsang From TongMuGuan) ជាដើម។
នៅឆ្នាំ ២០០៥ ជិញជុនម៊ី (金骏眉) គឺជាប្រភេទតែក្រហមដែលបានបង្កើតថ្មី ដែលកំនត់យកគុណភាពខ្ពស់ និងការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ក្នុងការផលិត។ ជិញជុនម៊ី (金骏眉) ក៏ត្រូវបានស្គាល់ជាប្រភេទពិសេសរបស់ ឡាប់សាង សូវចុង ដែលធ្វើនៅតំបន់ថុងម៉ុហ្គូន(桐木关)ភ្នំអ៊ូអ៊ី។
នៅឆ្នាំ ២០០៥ ជិញជុនម៊ី (金骏眉) គឺជាប្រភេទតែក្រហមដែលបានបង្កើតថ្មី ដែលកំនត់យកគុណភាពខ្ពស់ និងការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ ក្នុងការផលិត។ ជិញជុនម៊ី (金骏眉) ក៏ត្រូវបានស្គាល់ជាប្រភេទពិសេសរបស់ ឡាប់សាង សូវចុង ដែលធ្វើនៅតំបន់ថុងម៉ុហ្គូន(桐木关)ភ្នំអ៊ូអ៊ី ខេត្ដហ្វូជៀន។ ជិញជុនម៊ី (金骏眉) គឺតម្រូវផលិតចេញពី ប្រភេទត្រួយតែសុទ្ធសាធដែលប្រមូលផលនៅតំបន់ថុងម៉ុហ្គូន(桐木关) ភ្នំអ៊ូអ៊ី នៅត្រង់ចំនុចកម្ពស់ប្រហែល 1200 to 1800 ម៉ែត(ធៀបន៉វ៉ូទឹកសមុទ្រ)។ ការប្រមូលផលគឺយកតែត្រួយសុទ្ធ ដែល ប្រហែល ៦០ ០០០ ក្រាមទៅ ៨០ ០០០ ក្រាម នៃត្រួយស្រស់ផលិតបានផលិតផលសម្រេចប្រហែល៥០០ ក្រាម បុណ្ណោះ។ បន្ថែមពីនេះទៅទៀត ការផលិតត្រូវឆ្លងកាត់ការត្រួតពិនិត្យខ្ពស់ និងធ្វើដោយដៃ ដោយប្រើបច្ចេកទេសតាមបែបប្រពៃណីពីសំណាក់អ្នកបច្ចេកទេសដែលមានបទពិសោធន៍យូរឆ្នាំក្នុងតំបន់។ មូលហេតុជាច្រើននេះ ដែលបណ្ដាលឲ្យ ជិញជុនម៊ី (金骏眉) ត្រូវបានគេចាត់ទុកថាជាប្រភទតែដែលមានតម្លៃខ្ពស់ ដែល ជិញជុនម៊ី (金骏眉)ចេញពីតំបន់ថុងម៉ុហ្គូន(桐木关) ភ្នំអ៊ូអ៊ីមានតម្លៃប្រហាក់ប្រហែលនឹង USD250 ក្នុង 50ក្រាមក្នុងទីផ្សារ។
II. តែក្រហមកុងហ្វូ (តែក្រហមស្លឹកធំ)
ពណ៌នៃទឹកតែរបស់តែក្រហមកុងហ្វូ គឺទូទៅមានពណ៌ក្រហមថ្លា និងដិត ។ ចំពោះទម្រង់រសជាតិរបស់តែក្រហមកុងហ្វូមានលក្ខណះពិសេសទៅតាមតំបន់នីមួយៗ ជាឧទាហរណ៍តែក្រហមទៀនហុងកុងហ្វូ (滇红功夫)មានរស់ជាតិក្រាស់ ជាមួយនឹងរស់ជាតិផ្អែមបែបផ្អែមផ្លែឈើ ហើយក្រោយលេបចូលមាត់គឺនៅមានរសជាតិផ្អែមតិចៗជាប់មាត់។

តែក្រហមកុងហ្វូត្រូវបានបង្កើតឡើងតាមរយៈការវិវឌ្ឍន៍ចេញបន្ទាប់ពីតែក្រហមឡាប់សាង សូវចុង (正山小种) ដែលបច្ចុប្បន្ន ការផលិតតែប្រភេទនេះនៅច្រើនតំបន់ក្នុងប្រទេសចិនហើយ តែក្រហមកុងហ្វូ គឺជាតែក្រហមដែលមានប្រជាប្រិយភាពក្នុងការប្រើប្រាស់ជាច្រើន និងក៏ជាផលិតផលតែតំណាងប្រទេសចិនផងដែរ។ តែក្រហមកុងហ្វូ មានផលិតនៅយ៉ុនណានគឺ តែក្រហម ទៀនហុងកុងហ្វូ (滇红功夫), តំបន់ឈីមិន នៃខេត្តអានហ៊ួយ មានតែក្រហម ខេម៉ុន (Keemun), នៅតំបន់ជឹងហឺ ខេត្ដហ្វូជៀនមាន តែក្រហមជឹងហឺកុងហ្វូ, ខេត្ដហឺប៉ីមានតែក្រហមអ៊ីហុងកុងហ្វូជាដើម។
ខុសពី តែក្រហមឡាប់សាង សូវចុង (正山小种) ដែលតែក្រហមកុងហ្វូនេះមានជាទូទៅគឺ ស្លឹកតែធំ ពណ៌នៃទឹកតែរបស់តែក្រហមនេះគឺមានពណ៌ក្រហមថ្លា និងដិត។ ចំនែកឯ រសជាតិរបស់តែក្រហមកុងហ្វូមានលក្ខណះពិសេសតាមតំបន់នីមួយៗ ជាឧទាហរណ៍តែក្រហមទៀនហុងកុងហ្វូ (滇红功夫)មានរស់ជាតិក្រាស់ ជាមួយនឹងរស់ជាតិផ្អែមបែបផ្អែមផ្លែឈើ ហើយក្រោយលេបចូលមាត់គឺនៅមានរសជាតិផ្អែមតិចៗជាប់មាត់។
III. តែក្រហមមានលក្ខណៈបំបែក ឬរាយ
តែក្រហមមានលក្ខណៈបំបែក ឬរាយ ដែលជាប្រភេទវិវឌ្ឍន៍ថ្មីមួយបន្ថែម ក្នុងប្រភេទនៃតែក្រហម។ ប្រភេទមួយនេះត្រូវបានផលិតដំបូង នៅប្រទេសឥណ្ឌា និង បន្ទាប់មក នៅស្រីលក្កា ហើយប្រទេសចិនបានធ្វើការសាកល្បងផលិតចាប់ពីខ្ទង់ទសវត្សន៍ឆ្នាំ 1950s។ បច្ចុប្បន្នឃើញមានផលិតតែក្រហមប្រភេទនេះក្នុងប្រទេសចិននៅតំបន់មួយចំនួនដូចជា កោះហៃណាន, ខេត្ដយ៉ុនណាន (云南省), ខេត្ដក្វាងតុង(广东省), និងខេត្តក្វាងស៊ី (广西省) ជាដើម។
រូបរាងខាងក្រៅរបស់តែនេះគឺ គ្រប់តូចៗ និងមានរាងជាសរសៃៗ រីឯពណ៌នៃទឹកតែវិញគឺ ពណ៌ក្រហមភ្លឺ ហើយរសជាតិគឺស្រស់ ក្រាស់និងផ្អែម។ តែក្រហមនេះត្រូវបានផលិតចេញពីស្លឹកតែស្រស់ បន្ទាប់មកគឺ សំដិល ឬហាលឲ្យគ្រៀម ហើយច្របាច់ស្លឹកតែ រួចគឺស្លឹកតែគឺកាត់ និង ធ្វើឲ្យទៅជាគ្រាប់តូចៗ បន្ទាប់មកគឺ អុកស៊ីតកម្មដើម្បីឲ្យស្លឹកឡើងក្រហម និង សម្ងួតដោយប្រើសីតុណ្ហភាពខ្ពស់។ ចំនុចពិសេសមួយនៃតែក្រហមប្រភេទនេះគឺ ការឆុងរហ័ស និង បានតិចដង ដោយការឆុងបានចន្លោះពី 1-2 ដងបុណ្ណោះ។ តែក្រហមទៀនហុង របស់យ៉ុនណាន ក៏មានផលិតជាប្រភេទនេះផងដែរ។
សំរាប់តែក្រហមមានលក្ខណៈបំបែក ឬរាយនេះ ពួកយើងខ្ញុំមិនមានរូបភាពជាក់ស្ដែងដើម្បីបង្ហាញក្នុងអត្ថបទនេះទេ ដោយសារពួកយើងមិនមានតែប្រភេទនេះនៅក្នុងដៃនាពេលបច្ចុប្បន្ន។ ពួកយើងខ្ញុំនឹងធ្វើការអាប់ដេតបន្ថែមទៅលើ រូបរាងនៃតែ ពណ៌នៃទឹកតែ និងស្លឹកក្រោយការឆុងនៅពេលដែលមានរូបភាពសមស្រប។
ទាំងនេះគឺជាចំនេះដឹងអំពីតែក្រហមដែលពួកយើង ចែករំលែកនៅក្នុងអត្ថបទមួយនេះ។ ជាក់ស្ដែងចំនេះដឹងអំពីតែក្រហម និង តែផ្សេងៗ គឺមានយ៉ាងច្រើន ហើយពួកយើងខ្ញុំនឹងព្យាយាមចែករំលែកបន្ថែមទៀតនៅក្នុងអត្ថបទក្រោយៗ។ សូមអរគុណចំពោះការតាមដាននូវអត្ថបទមួយនេះ។
All Rights Reserved for TEATIMEGUY
រក្សាសិទ្ធគ្រប់យ៉ាងដោយ TEATIMEGUY
Contact us (teatimeguy@gmail.com) for permission to reuse any of our content.







Leave a comment