TeaTimeGuy

• •

អ្វីទៅជាតែអ៊ូឡុង?

▪️តែ Oolong គឺជាប្រភេទតែដែលគេស្គាល់យ៉ាងច្រើនអំពីក្លិនឈ្ងុយ និង រសជាតិជាប់ចិត្ត។  តែអ៊ូឡង (អ៊ូឡង“ 乌龙”) ដែលមានន័យថានាគខ្មៅត្រូវបានគេស្គាល់ផងដែរថាជាឈិងឆា(青茶) សម្រាប់ប្រជាជនក្នុងតំបន់, ឈីង (青) មានន័យថាខៀវឬពណ៌បៃតងរៀងខៀវ។  ប្រភេទអ៊ូឡុងស្ថិតនៅរវាងចន្លោះតែបៃតងនិងតែក្រហមហើយវាជាប្រភេទតែពាក់កណ្តាល អុកស៊ីតកម្ម (半发酵 ឬ semi-oxidation tea) ។

▪️ដំណើរការនៃការផលិតតែអ៊ូឡុងពិតជាស្មុគស្មាញនិងចំណាយពេលច្រើនជាងប្រភេទតែផ្សេងទៀត។វាចាប់ផ្តើមជាមួយនឹងការប្រមូលផលនៅចុងខែមេសានិងដើមខែឧសភា (សម្រាប់ផលិតកម្មនិទាឃរដូវ)។ តែប្រភេទនេះអាចផលិតបានតែមួយលើក ឬ ច្រើនលើកអាស្រ័យលើកត្តាផ្សេងៗ ហើយ អ៊ូឡុងខ្លះមានលីងស្រាលនិងខ្លះទៀតទៅលីងខ្លាំង  ទាំងនេះអាចពឹងផ្អែកលើប្រពៃណីរបស់ប្រជាកសិករក្នុងស្រុកមកពីតំបន់ផ្សេងៗគ្នានៃផលិតកម្មអ៊ូឡុង។  អ៊ូឡុងទាំងនេះមានផលិតក្នុងតំបន់ចំនួន ៤ គឺខេត្តហ្វូចៀនភាគខាងជើង (MinBei), ខេត្តហ្វូចៀនខាងត្បូង (Min Nan) ខេត្តក្វាងទុងខាងកើត (ឆាវចូវ “潮州”) និងតៃវ៉ាន់ (台湾) ។ 

▪️អ៊ូឡុងនៃខេត្តហ្វូចៀនភាគខាងជើង (MinBei) ដែលត្រូវបានគេស្គាល់ភាគច្រើនគឺ យ៉ានឆា (YanCha or Rock Tea) ដែលមួយឆ្នាំមានការផលិត និងប្រមូលផលតែមួយលើកគត់នៅនិទាឃរដូវ ហើយយ៉ានឆាមានលក្ខណ:ពិសេសគឺ Rock Rhythm ឬ Yan Yun (岩韵) ដែលខ្ញុំបាទនឹងធ្វើការបង្ហាញលំអិតនៅអត្ថបទលើកក្រោយ។  សូមអរគុណ!

YanCha Tea Soup

តើអ្នកធ្លាប់បានសាកប្រភេទអ៊ូឡុងណាខ្លះ?

▪️ រក្សាសិទ្ធិដោយ TEATIMEGUY