ចាប់តាំងពីគេរកឃើញនៃតែ តែបានក្លាយជាផ្នែកសំខាន់មួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនចិន។ បន្ទាប់ពីការវិវត្ដន៍នៃតែអស់រយៈពេលប្រហែលជា 5,000 ឆ្នាំ ការចងចាំអំពីតែត្រូវបានចាក់ឫសយ៉ាងជ្រៅទៅក្នុងជម្រៅចិត្ដរបស់ប្រជាជនចិន ហើយក៏បានក្លាយទៅជាវប្បធម៌ដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិចិន។
In English Language: https://teatimeguy.com/2022/04/21/history-of-tea-development/

ចាប់ផ្ដើមតាំងពីបុរាណមក “ស៊ិន ណុង បានភ្លក់ឱសថយ៉ាងច្រើនប្រភេទ ប្រទះនឹងថ្នាំពុល ៧២ មុខជារៀងរាល់ថ្ងៃ ហើយបានរកឃើញតែ”។ ប្រហែលជាកាលពីជាង 4000 ឆ្នាំមុនមកម្លេះ ហើយ តែនៅពេលនោះ តែត្រូវបានគេប្រើប្រាស់ជាឱសថ។
នៅក្នុងរាជវង្ស សាង និង ចូវ យោងទៅតាម “华阳国志/ហ័រយ៉ាង គ័រជឺ” នៅពេលដែលស្តេច អ៊ូ នៃរាជវង្ស ចូវ មកលេងតំបន់ ប៉ាស៊ូ គាត់ធ្លាប់បានទទួលតែជាសួយសារអាករនាពេលនោះ។ ទោះជាយ៉ាងណាក៏ដោយ យោងតាម “晏子春秋/ យ៉ានជឺ ឈុនឈាវ” បានកត់ត្រាថា QiXiang YanYing បានប្រើតែដើម្បីចម្អិនបបរ និងម្ហូបផ្សេងៗទៀត។ នេះបានបង្ហាញថានៅសម័យឈុនឈាវ (ចូវខាងកើត) ទោះបីជាតែត្រូវបានគេប្រើជាអាហាររួចហើយក៏ដោយ ប៉ុន្តែវាមិនទាន់ក្លាយជាភេសជ្ជៈដាច់ដោយឡែកនៅឡើយទេ។
នៅក្នុងរាជវង្ស ឈីន និង ហាន កំណត់ត្រា “僮约/TongYue” ពីរាជវង្សហានខាងលិច មានការពិពណ៌នាអំពី “烹茶尽具 (ធ្វើតែ និងរៀបចំសម្រាប់សម្អាតសម្ភារៈតែ)” និង “武阳买茶/ ទិញតែនៅអ៊ូយ៉ាង”, ដែលបង្ហាញថាទឹកតែបានក្លាយជាភេសជ្ជៈប្រចាំថ្ងៃនៅក្នុងផ្ទះរបស់មន្ត្រី និងឥស្សរជនមួយចំនួនក្នុងសម័យនោះ ហើយក៏មានការជួញដូរតែខ្លះផងដែរ នាសម័យនោះផងដែរ។ ជាងនេះទៅទៀត សកម្មភាពនៃការទិញ-លក់តែបានលេចចេញជារូបរាងរួចមកហើយនាសម័យនោះ ហើយការផលិតតែបានឈានជើងលើវិថីពាណិជ្ជកម្មរួចទៅហើយ។

រាជវង្ស វ៉ួយ, ជីន, រាជវង្សភាគខាងត្បូង និងខាងជើង មានកំណត់ត្រាមួយនៅក្នុង “ប្រវត្តិសាស្រ្តនៃនគរបី” ដែល អធិរាជ ស៊ុន ហាវនៃនគរអ៊ូ “密赐茶荼以代酒/ ជូនតែជាជំនូនសម្ងាត់ជំនួសឱ្យស្រា” ។ ឯកសារប្រវត្តិសាស្ត្រជាច្រើនទៀតក៏ឆ្លុះបញ្ជាំងថា ក្នុងសម័យកាលនេះ ការផឹកតែបានក្លាយជាទំនៀមទម្លាប់ទូទៅក្នុងសង្គមទាំងមូល ជាពិសេសនៅភាគខាងត្បូង ដែលការផឹកតែមានការពេញនិយមជាពិសេស។
សម័យរាជវង្សស៊ួយ និងថាង ក្នុងអំឡុងពេលនេះ ដោយផ្អែកលើការរីកចម្រើនយ៉ាងខ្លាំង ឧស្សាហកម្មតែត្រូវបានអភិវឌ្ឍយ៉ាងខ្លាំង ប្រភេទនៃតែល្បីៗជាច្រើនបានលេចឡើងជាបន្តបន្ទាប់ ហើយសៀវភៅដែលសរសេរអំពីតែទី១ បានផ្ដើមឡើងដំបូងដោយ លូ អ៊ី ដែលត្រូវបានហៅថា “茶经/ ឆាជីង” ។ ទន្ទឹមនឹងនេះ ផលិតផល និង វប្បធម៌តែរបស់ចិនក៏បានផ្សព្វផ្សាយទៅដល់ក្រៅប្រទេសផងដែរ។

សម័យរាជវង្ស សុង និង យ៉ាន ឧស្សាហកម្មតែបានអភិវឌ្ឍបន្ថែមទៀត ហើយប្រភេទថ្មីដូចជាប្រភេទតែម្សៅ (Powder Tea) តែស្លឹករលុង(Loose Leaf Tea) និងតែក្លិនក្រអូបបានលេចចេញមក។ ក្នុងអំឡុងពេលនេះ ក៏មានសៀវភៅតែដែលនិពន្ធដោយ អធិរាជ ចាវ អ៊ី ឬ ហៅថាអធិរាជ ហ៊ួយ ចុង នៃរាជវង្សសុង ត្រូវបានស្គាល់ថា “大观茶论/ DaGuan Tea Theory” ។ នៅក្នុងរាជវង្ស យ៉ាន ប្រទេសចិនក៏បានបង្កើតវិធីសាស្រ្តផលិតតែបន្ថែម និងកាន់តែល្អប្រសើរឡើងយ៉ាងខ្លាំងនូវប្រសិទ្ធភាពនៃការផលិតតែ។
សម័យរាជវង្ស មេង និង ឆេង ក្នុងអំឡុងពេលនេះ ទម្រង់នៃតែបានផ្លាស់ប្តូរពីតែខេក ឬរាងមូល (团茶) ទៅជាតែស្លឹករលុង (散茶/ Loose Leaf Tea) ហើយវិធីនៃការផឹកតែក៏បានផ្លាស់ប្តូរពីការស្ងោរតែទៅជាតែដាំវិញផងដែរ។ ក្រៅពីតែបៃតងបែបប្រពៃណីក៏មានប្រភេទថ្មីមួយបន្ទាប់មកទៀតដូចជាតែក្រហម តែស តែខ្មៅ តែលឿង និងតែអ៊ូឡុងផងដែរ។ នៅក្នុងរាជវង្ស មេង និង ឆេង តែក៏បានក្លាយជាទំនិញនាំចេញដ៏សំខាន់មួយនៅក្នុងពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន ដែលធ្វើឱ្យប្រទេសចិនទទួលបានចំណូលយ៉ាងច្រើនពីការដោះដូរជាមួយស្លឹកតែ។

All Rights Reserved for TEATIMEGUY
រក្សាសិទ្ធគ្រប់យ៉ាងដោយ TEATIMEGUY
Contact us (teatimeguy@gmail.com) for permission to reuse any of our content.
ឯកសារយោង៖
យើងខ្ញុំបានសរសេរអត្ថបទមួយនេះដោយផ្អែកលើសៀវភៅតែចម្បងមួយចំនួន រួមទាំងប្រភពផ្សេងទៀតរួមគ្នាជាច្រើន គួបផ្សំជាមួយបទពិសោធន៍របស់យើងខ្ញុំនៅក្នុងដំណើរនៃការសិក្សាអំពីប្រភេទតែច្រើនឆ្នាំ។ សម្រាប់ប្រភពពីសៀវភៅដែលយើងបានប្រើប្រាស់យើងខ្ញុំនឹងធ្វើការបង្ហាញនៅខាងក្រោមនេះ៖
១.សៀវភៅតែ ចុងគ័រឆាយៀគ (中国茶叶) ដោយ Wang GuangZhi, បោះពុម្ពក្នុងឆ្នាំ ២០១៣
២..សៀវភៅតែ បទពិសោធន៍ក្នុងវប្បធម៌តែប្រទេសចិន (体验中国茶文化 by China intercontinental Press.បោះពុម្ពក្នុងឆ្នាំ ២០១១។

Leave a comment