អំពីលោក ឡូ សាវឈើ (羅紹綺): សិល្បករស្មូនដែលមានគំនិតច្នៃប្រឌិតខ្ពស់ របស់តៃវ៉ាន់

By

ជំនឿសិល្បៈរបស់ខ្ញុំគឺខ្ញុំគិតថា“ ដី” គឺជាតំណាងនៃជីវិតនិងការលូតលាស់។ “ ផេះ” គឺជាតំណាងនៃសេចក្តីស្លាប់។ សភាវៈទាំងអស់នឹងត្រូវតែវិលបកត្រឡប់ទៅផែនដីវិញ។ នេះគឺជាវដ្តនៃការពឹងពាក់ប្រាស្រ័យគ្នាទៅវិញទៅមក។

Said Artist Lo Shao-Chi

តើ សិល្បករស្មូនលោក ឡូ សាវឈើ (羅紹綺) ជានរណា?

សិល្បករស្មូន លោក ឡូ សាវឈើ (Lo Shao-chi) គឺជាសិល្បករស្មូនធានមុគូ (Tenmoku) ល្បីឈ្មោះម្នាក់នៅតៃវ៉ាន់។ ស្នាដៃសិល្បៈរបស់គាត់ត្រូវបានសារមន្ទីរសិល្បៈជាច្រើនដាក់តាំងបង្ហាញ ហើយត្រូវបានគេសង្គេតឃើញមានស្នាដៃគាត់ បង្ហាញនៅក្នុងពិព័រណ៍សិល្បៈផ្សេងៗនៅតាមបណ្ដាប្រទេសមួយចំនួនទៀតផង។ ស្នាដៃរបស់គាត់មានលក្ខណៈច្នៃប្រឌិតខ្ពស់ ហើយភាគច្រើនត្រូវបានផលិតចេញពីផេះ (Ash)ក្នុងតំបន់ ដែលគាត់បានប្រមូលចេញពីកាកសំណល់កសិកម្ម (farming waste) ថ្មក្នុងកសិដ្ឋាន (Farm rock) និងដី (soil) ។ គាត់បានយករបស់ទាំងអស់នេះមកបង្កើតជា Ash Glaze និង Slurry Glaze។ ដូច្នេះតើគំនិតរបស់គាត់បង្កើតចេញមកយ៉ាងដូចម្ដេច?

គុណភាពដីឥដ្ឋដ៏ពិសេសទាំងនេះត្រូវបានណែនាំដោយសាស្ត្រាចារ្យ ឡូ សេនហាវ (羅森豪) នៃសាកលវិទ្យាល័យជាតិអប់រំតៃប៉ិ។ សាស្រ្តាចារ្យ ឡូ សេនហាវ បានជម្រុញលើកទឹកចិត្តឱ្យគាត់ ស្វែងយល់ និងស្វែងរកប្រភពក្នុងស្រុកនៃវត្ថុធាតុដើមនិង ស្វ័យស្រាវជ្រាវផ្ទាល់ខ្លួន។ ដោយសារតែការជម្រុញរបស់សាស្រ្តាចារ្យ និងការទទួលបានឱកាសរបស់គាត់បានបង្កើតឱ្យលោកមានទំនាក់ទំនងជាមួយគ្រឿងស្មូនសិល្បៈប្រទេសបារាំង។

Plant-ash glaze and slurry glazes are the most significant characteristics of ancient eastern glaze. These glazes are exquisite and capable of displaying various changes when melted. The texture of the glaze is rich, elegant, and warm, irreplaceable by modern ore glaze. 

Said Artist Lo Shao-Chi

ការជម្រុញលើកទឹកចិត្តពីសំណាក់សាស្រ្តាចារ្យ បានធ្វើឲ្យ លោក ឡូ សាវឈើកាន់តែសិក្សាស្រាវជ្រាវស៊ីជម្រៅទៅលើផេះ ដី និងថ្មនៅក្នុងតំបន់ ដោយធ្វើការប្រមូលវត្ថុទាំងនោះយកមកសិក្សា។ ដោយអនុវត្តតាមវិធីសាស្ត្របុរាណ លោកឡូ បានប្រមូលផេះ ដី និងថ្ម ពីកាកសំណល់កសិកម្ម ថ្មដីស្រែ និងដីដីដើម្បីបង្កើតជាផេះ និងភក់ ដើម្បីដើរតួជាថ្នាំកូតខាងក្រៅសម្រាប់ បំណែក ក្នុងការផលិតវត្ថុសិល្បៈរបស់គាត់។ គាត់មានជំនឿផ្នែកសិល្បៈបែបនេះថា ” ជំនឿសិល្បៈរបស់ខ្ញុំគឺខ្ញុំគិតថា“ ដី” គឺជាតំណាងនៃជីវិតនិងការលូតលាស់។ “ ផេះ” គឺជាតំណាងនៃសេចក្តីស្លាប់។ សភាវៈទាំងអស់នឹងត្រូវតែវិលបកត្រឡប់ទៅផែនដីវិញ។ នេះគឺជាវដ្តនៃការពឹងពាក់ប្រាស្រ័យគ្នាទៅវិញទៅមក។”

“ ព្រិលរដូវរងារ” ឬ 冬雪/ Winter Snow (TeaTimeGuy’s Collection)

“ ព្រិលរដូវរងារ” ឬ 冬雪/ Winter Snow បានបង្កើតនៅឆ្នាំ ២០១០។ វាតំណាងឱ្យការចងចាំនៃដំណើររបស់ខ្ញុំទៅកាន់ប្រទេសបារាំងកាលពី ១២ ឆ្នាំមុន។ ដំណើរមួយនោះបានផ្ដល់មូលដ្ឋានគ្រឹះ និងទិសដៅសម្រាប់ការបង្កើត និងការខិតខំសម្រាប់អនាគតរបស់ខ្ញុំ។ នៅពេលដែលខ្ញុំគិតអំពីការដើរនៅពេលរាត្រីក្នុងរដូវរងារ ខ្ញុំបាននឹកឃើញដល់ផ្កាព្រិលពណ៌ស អណ្តែតចុះក្រោមពន្លឺចែងចាំងប្រាក់នៅរាត្រីនៅរដូវរងារ បានដឹកនាំផ្លូវដល់ខ្ញុំ។ “ ព្រិលរដូវរងារ” នេះគឺជាស្នាដៃដែលការឆ្លុះបញ្ចាំរលឹកពីគូស្វាមីភរិយាជនជាតិបារាំងមួយគូដែលបានជួយ ខ្ញុំឱ្យរកឃើញឡើងវិញនូវចំណង់ចំណូលចិត្តរបស់ខ្ញុំ ចំពោះសិល្បៈស្មូននៅពេលដែលខ្ញុំមានអារម្មណ៍ថាវង្វេងផ្លូវ អស់សង្ឃឹម។ ពួកគាត់បានបង្រៀនខ្ញុំអំពីទស្សនវិជ្ជានៃជីវិតនិងទស្សនវិស័យមួយអំពីវិធីទាក់ទងជីវិតនិងការច្នៃប្រឌិត។

ដោយ លោក ឡូ សាវឈើ

សង្ខេបអំពីស្នាដៃរបស់លោក ឡូ សាវឈើ

灰漿茶杯/ Ash & Slurry Tenmoku Glazed Personal Cup

ឆ្នាំ ២០០០ ទទួលបានរង្វាន់ដំបូងនៃ the Crafts section នៅ the 54th Taiwan Regional Fine Arts Exhibition

ឆ្នាំ ២០០០Heritance: Lo Shao-chi Pottery Exhibition” នៅ the Cultural Affairs Bureau of Chiayi City 

ឆ្នាំ ២០០១ ទទួលបានរង្វាន់លេខ ២ ផ្នែកចម្លាក់និងសិប្បកម្មក្នុងពិព័រណ៍សិល្បៈលើកទី ៦ នៅទីក្រុងឆៃយៀ។

ឆ្នាំ ២០០១ រង្វាន់កិត្តិយស នៅក្នុងCrafts section at the 55th Taiwan Provincial Fine Arts Exhibition។

 ឆ្នាំ ២០០៤ ធ្វើការជាជំនួយការច្នៃប្រឌិត ជាមូយ លោក Jean Girel នៅ “Behind the Palace, Beyond the Horizon” នៃ សារមន្ទីរវិមានជាតិ។

 ឆ្នាំ ២០០៦ ទទួលបានរង្វាន់ស្នាដៃដែលត្រូវបានជ្រើសរើសក្នុងការប្រកួតរចនាសិប្បកម្មតៃវ៉ាន់លើកទី ១៣។

ឆ្នាំ ២០០៧ ធ្វើការជាជំនួយការបង្រៀនសិប្បកម្មនៅនាយកដ្ឋានសិល្បៈនិងរចនានៃសាកលវិទ្យាល័យជាតិអប់រំតៃប៉ិ។

ឆ្នាំ ២០០៧ ទទួលបានរង្វាន់ស្នាដៃដែលបានជ្រើសរើសនៃពានរង្វាន់សេរ៉ាមិកតៃប៉ិលើកទី ៥។

ឆ្នាំ ២០០៧ “ពីដីទៅជាផេះ៖ ការតាំងពិព័រណ៍សូឡូរបស់លោក ឡូ សាវឈើ ” នៅឯសារមន្ទី រNew Taipei City Yingge Ceramics។

ឆ្នាំ ២០០៨ ទទួលបានរង្វាន់ស្នាដៃដែលត្រូវបានជ្រើសរើសនៅក្នុង in Pottery at the Nanying Biennial Fine Arts Exhibition។

ឆ្នាំ ២០០៨ទទួលបានការបង្ហាញកិត្តិយសក្នុងសិប្បកម្មនៅឯពិព័រណ៍វិចិត្រសិល្បៈតាវយានលើកទី ២៦។

ឆ្នាំ ២០០៨ ទទួលបានរង្វាន់លេខ ១ ផ្នែកសិប្បកម្មនៅពិព័រណ៍វិចិត្រសិល្បៈដាទុនលើកទី ១៣ របស់តៃវ៉ាន់។

ឆ្នាំ ២០០៩ បានទទួលរង្វាន់ស្នាដៃ ដែលត្រូវបានជ្រើសរើសនៅឯពិព័រណ៍ World Ceramic Biennale លើកទី៥ នៅប្រទេសកូរ៉េ។

ឆ្នាំ ២០០៩ ការតាំងពិព័រណ៍សូឡូ “Food and Clothing-the Essence of Life: Y’s vs. Lo Shao-chi” at the Yohiji Yamamoto Branch Store, Shin Kong Mitsukoshi Department Store នៅ តៃប៉ិ។

ឆ្នាំ ២០១១ បានបង្កើត “Pu Kiln Workshop” និង ចាប់ផ្តើមធ្វើការជាសិល្បករស្មូនពេញម៉ោង។

星漫铁金 (TeaTimeGuy’s Collection)

ឆ្នាំ ២០១២ ការតាំងពិព័រណ៍សិល្បៈស្មូន Lo Shao-chi’s Homecoming ” នៅChiayi Sun-shooting Tower។

ឆ្នាំ ២០១៤ “Shui Yu Erh An: ការតាំងពិព័រណ៍សិល្បៈសម្ភារៈតែធានមុគូ ” នៅភោជនីយដ្ឋាន“ ឈីលី” នៅ Chiayi City។

ឆ្នាំ ២០១៥ “ ដំណើរឆ្ពោះទៅរកភាពល្អឥតខ្ចោះ៖ ធានមុគូសម័យទំនើបដោយ លោក ឡូ សាវឈើ ” នៅវិចិត្រសាល  Moons (Art Gallery) នៅ Hsinchu City។

ឆ្នាំ ២០១៦ “The Essence Of Iridescence” ពិព័រណ៍ធានមុគូសហសម័យ នៅ Nian-Ba-Tian Gallery។

ឆ្នាំ ២០១៨ សារមន្ទីរ​សិល្បៈ RAM Racine (Art Museum) –Sunrise Tenmoku Tea Bowl។

English Version: Article about Artists Lo Shao-Chi:https://teatimeguy.com/2021/03/10/about-artist-lo-shaochi-english-version/

រក្សាសិទ្ធគ្រប់យ៉ាងដោយ TEATIMEGUY

All Rights Reserved for TEATIMEGUY. 

Contact us (teatimeguy@gmail.com) for permission to reuse any of our content.

Posted In , ,

One response to “អំពីលោក ឡូ សាវឈើ (羅紹綺): សិល្បករស្មូនដែលមានគំនិតច្នៃប្រឌិតខ្ពស់ របស់តៃវ៉ាន់”

Leave a comment