កាលសប្ដាហ៍កន្លងមក ខ្ញុំបាទបានចែករំលែកអត្ថបទទាក់ទងនឹង តែខៀវ(青茶,QingCha) ឬ តែអ៊ូឡុង (乌龙茶, Oolong Tea) ដែលតែប្រភេទនេះមានទីតាំងផលិតធំ ៗ ចំនួន ៤ តំបន់។ ជាក់ស្ដែងផលិតផលនៅក្នុងតំបន់នីមួយៗមានចែកជាច្រើនប្រភេទទៀត។ ដូចដែលបានសន្យា ថ្ងៃនេះខ្ញុំនឹងលើកយកប្រភេទតែអ៊ូឡុងមួយប្រភេទ (乌龙茶, Oolong Tea) នៅស្ថិតក្នុងខេត្តហ្វូចៀនភាគខាងជើង (MinBei Oolong) ដែលតែនេះមានឈ្មោះថា យ៉ានឆា (岩茶, YanCha) ឬ “Rock Tea” យកមកបង្ហាញ។ យ៉ានឆា ជាប្រភេទមួយនៃប្រភេទតែអ៊ូឡុង ដែលត្រូវបានតំណាងឱ្យផលិតផលតែ“ អ៊ូឡុង” ភាគខាងជើងខេត្តហ្វូចៀន។ដើម្បីឲ្យងាយស្រួល ខ្ញុំនឹងបកស្រាយដោយចោទជាសំនូរ ដូច្នេះអត្ថបទនេះនឹងបង្ហាញអំពីៈ
១ តើអ្វីទៅជា “យ៉ានឆា” (岩茶, YanCha) ឬ “Rock Tea” ហើយតែនេះមានផលិតនៅតំបន់ណាមួយនៃភាគខាងជើងខេត្តហ្វូចៀន?
២ តើ “យ៉ានឆា” (岩茶, YanCha) ឬ “Rock Tea” មានប៉ុន្មានប្រភេទ ហើយតើវាមានលក្ខណ:ចំណាំយ៉ាងដូម្ដេច?
៣. ហេតុអ្វី “យ៉ានឆា” (岩茶, YanCha) ឬ “Rock Tea” ត្រូវបានចាត់ជាប្រភេទនៃតែអ៊ូឡុង ប៉ុន្តែមិនមែនតែខ្មៅ (តែក្រហមជាភាសាចិន, HongCha)?
4. តើ “យ៉ានឆា” (岩茶, YanCha) ឬ “Rock Tea” មានលក្ខណៈពិសេសអ្វីខ្លះ ហើយតើតែប្រភេទនេះមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព?

តើអ្វីទៅជា “យ៉ានឆា” (岩茶, YanCha) ឬ “Rock Tea” ហើយ តែនេះមានផលិតនៅតំបន់ណាមួយនៃភាគខាងជើងខេត្តហ្វូចៀន?
យ៉ាន“ 岩” មានន័យថា Rock ច្រាំង ថ្ម ឬថ្មនិង“ 茶” ហើយជាក់ស្ដែងគឺតែនេះត្រូវបានដាំដុះលើភូមិសាស្ត្រដែលមានលក្ខណៈជាថ្ម និងមានជីជាតិរ៉ែខ្ពស់។ “យ៉ានឆា” (岩茶, YanCha) ឬ “Rock Tea” បានដាំដុះ និងផលិតតែនៅ ភ្នំ WUYI ប៉ុណ្ណោះ (武夷山) ដែលភ្នំនេះមានទីតាំងនៅ ណានភីង ភាគខាងជើងនៃខេត្តហ្វូចៀន (闽北) ប្រទេសចិន។
មានតែទីតាំងធំ ៗ ចំនួន ៣ ប៉ុណ្ណោះនៅក្នុងតំបន់នៃភ្នំ WUYI (武夷山)ដែលរដ្ឋាភិបាលរបស់ពួកគេបានរាប់ជាផលិតផល តែយ៉ានឆា (岩茶, YanCha) ឬ “Rock Tea” ក្នុងនោះ គឺមាន ១ ជឹងយ៉ាន“ 正岩” (មានន័យថាTrue Rock or Original Rock) ២ ប៉ាន់យ៉ាន“ 半岩” (មានន័យថាពាក់កណ្តាលរ៉ុក) និង៣ ចូវឆា “ 洲茶” ប៉ុន្ដែ វ៉ៃសាន “外山” មានន័យថា (ខាងក្រៅភ្នំ) មិនត្រូវបានរាប់បញ្ចូលជាផលិតកម្មយ៉ានឆាទេ។ តំបន់ដែលរាប់បញ្ជូលជា ជឹងយ៉ាន “正岩” រួមមាន កំពូលភ្នំទាំង ៣៦ រូងភ្នំទាំង៧២ និងជំរាលភ្នំទាំង ៩៩ ដែលគ្របដណ្ដប់ដោយផ្ទៃដីប្រមាណ ៧០ គីឡូម៉ែត្រក្រឡា ប៉ុន្តែទាំងអស់នេះមិនត្រឹមតែជាតំបន់ដាំតែ តែមួយមុខប៉ុណ្ណោះទេ។ ប៉ានយ៉ាន “ 半岩” មានទីតាំងស្ថិតជុំវិញជាយនៃឧទ្យានជាតិក្នុងតំបន់នោះ។ តំបន់ចូវឆា“ 洲茶” (River Bank Tea)មានទីតាំងស្ថិតនៅក្បែរទន្លេ។ វ៉ៃសានមានទីតាំងស្ថិតនៅខាងក្រៅតំបន់ទាំង ៣ ខាងលើ(មិនរាប់ចូលជាយ៉ានឆាឡើយ)។

ដូចដែលខ្ញុំបានលើកឡើង “យ៉ានឆា” (岩茶, YanCha) ឬ “Rock Tea” មានលក្ខណៈពិសេសជាច្រើន ហើយ “Rock rhythm or Rock Charm (岩韵)” ជាចំនុចពិសេសមួយដែល។
Rock Charm (岩韵) នៅក្នុងយ៉ានឆា!
អ្នកចូលចិត្ដតែប្រភេទនេះភាគច្រើនតែងតែនិយាយ និងកោតសរសើរ ដូច្នេះតើអ្វីជា “Rock Charm (岩韵)” ហើយវាចេញមកពីណា? “Rock Charm (岩韵)” ក៏អាចត្រូវបានហៅថា“ Rock Rhythm” ឬ“ Mineral note” គឺសំដៅលើរសជាតិផ្អែមស្រទន់ លាយលំជាមួយលក្ខណៈនៃរសជាតិរ៉ែ ដែលកើតចេញមកពីអាកាសធាតុអំណោយផល និងបរិយាកាសល្អបរិសុទ្ធ និងដីសម្បូរជីវជាតិ រួមជាមួយលក្ខណៈនៃភ្នំអ៊ូអ៊ីនេះធ្លាប់ជាភ្នំភ្លើងចាស់ ដែលនេះនាំឲ្យអំណោយផលដល់រស់ជាតិ។
តំបន់ ជឹងយ៉ាន“ 正岩” (មានន័យថាTrue Rock or Original Rock)កំពុងត្រូវការពារដោយរដ្ឋាភិបាល ដើម្បីតំបន់នេះឲ្យមានលក្ខណៈធម្មជាតិ។ លើសពីនេះទៅទៀតភ្នំអ៊ូអ៊ីនេះ ត្រូវបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកកាលពីឆ្នាំ១៩៩៩ (UNESCO World Heritage Site) មកម្លេះ។ ក្រៅពីនេះ “យ៉ានឆា” (岩茶, YanCha) ឬ “Rock Tea” មានដំណើរការផលិតស្មុគស្មាញជាច្រើន ដែលជារៀងរាល់ឆ្នាំមានតែមួយរដូវប៉ុណ្ណោះដែលប្រមូលផល គឺរដូវផ្ការីក ហើយត្រូវការចំណាយពេលផលិតប្រហែល ៥ ខែ ឬច្រើនជាងនេះ ដើម្បីបញ្ចប់ដំណើរការទាំងមូល។ ការប្រមូលផលគឺជាការចាប់ផ្តើមជាធម្មតានៅចុងនិទាឃរដូវ (ចាប់ពីចុងខែមេសាដល់ខែឧសភា) ហើយផលិតផលដំបូងបំផុតរបស់”យ៉ានឆា” (岩茶, YanCha) ឬ “Rock Tea” រៀងរាល់ឆ្នាំបានបញ្ចប់នៅខ្ទង់ខែ កញ្ញា ឬ តុលា។ រសជាតិដ៏ឈ្ងុយនៃតែ “យ៉ានឆា” (岩茶, YanCha) ឬ “Rock Tea” ធ្វើឱ្យអារម្មណ៍របស់អ្នកធូរស្បើយពីការនឿយហត់ ហើយ “Rock Charm ឬ (岩韵)” នឹងធ្វើឲ្យអ្នកបានទទួលទានហើយបំផ្លិចមិនបាន។ លើសពីនេះទៅទៀតផលិតផលនៃ “យ៉ានឆា” (岩茶, YanCha) ឬ “Rock Tea” គឺត្រូវមានការលីងដោយធ្យូងពីកំរិត ទាប មធ្យម ទៅខ្ពស់(from low, medium and high charcoal roasted) ដែលផ្តល់ឱ្យស្លឹកមានសភាពស្ងួត មានក្លិនស្រដៀងសូកូឡាខ្មៅ (and smoky aroma) ហើយមើលទៅស្លឹកដែលដំណើរការរួចមានពណ៌ខ្មៅដែល ធ្វើឲ្យមានមតិមួយចំនួនច្រលំថា”យ៉ានឆា”(岩茶) ជាតែខ្មៅ ឬ ជា តែក្រហម (红茶) ខ្ញុំបាទសូមបញ្ជាក់ថា នោះគឺមិនត្រឹមត្រូវទេ។

ប៉ុន្ដែជាក់ស្ដែង នៅលើភ្នំអ៊ូអ៊ីនេះ ក៏មានផលិតតែក្រហមដែរ ហើយក៏ជាប្រភេទតែក្រហមដំបូងគេ ដែលត្រូវបានរកឃើញនៅលើពិភពលោកទៀតផង និងមានឈ្មោះយ៉ាងល្បីល្បាញ។ ដោយ យ៉ានឆា” (岩茶, YanCha) ឬ “Rock Tea” ត្រូវបានគេឲ្យឈ្មោះថា “武夷岩茶 ឬ WuYi YanCha” (អ៊ូអ៊ីយ៉ានឆា) ហើយ ប្រភេទតែក្រហម ត្រូវបានគេឲ្យឈ្មោះថា “武夷红茶 ឬ WuYi HongCha” (តែក្រហមអ៊ូអ៊ី)។ ហើយរឿងរាវមានយ៉ាងណានោះ ខ្ញុំបាទនឹងបង្ហាញនៅអត្ថបទលើកក្រោយៗ ឲ្យកាន់តែច្បាស់ជូនប្រិយមិត្ត។
▪️ដោយឡែកអត្ថបទក្នុងថ្ងៃនេះ គឺខ្ញុំបាទសូមធ្វើការឆ្លើយត្រឹមសំនួរទី១សិន និង ទុកសំណួរទី២ ទី៣ និង ទី៤ សំរាប់អត្ថបទក្រោយ។ សូមអរគុណ!! ចំពោះការតាមដាន ហើយបើសិនជាមានការកំហុសអក្ខរាវិរុទ្ធ ឬ កំហុសអចេតនាផ្សេងៗ ក៏សូមអធ្យាស្រ័យផងដែរ។
English Version: https://teatimeguy.com/2021/01/19/rock-tea-yan-cha/
▪️▪️▪️រក្សាសិទ្ធគ្រប់យ៉ាងដោយ TEATIMEGUY

Leave a comment